រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឡុច ភិរ័ក្ស នាយករងសាខា និងក្រុមការងារ សហការជាមួយ​មន្ត្រីអនុរ័ក្សពន្ធនាគារខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីជាប់ឃុំជួបការលំបាក​

  • 69
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឡុច ភិរ័ក្ស នាយករងសាខា និងក្រុមការងារ សហការជាមួយ​មន្ត្រីអនុរ័ក្សពន្ធនាគារខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីជាប់ឃុំជួបការ
លំបាក​ចំនួន ១នាក់ ឈ្មោះ ផ.ច.ន អាយុ២០ឆ្នាំ ទើបសម្រាលបានកូន ស្រី១នាក់ ។

នាឱកាសនោះលោក ឡុច ភិរ័ក្ស នាយករងសាខានិងក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា កុមារ និងទារក ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ខោទឹកនោមកូនក្មេង ២០ខោ អាវយឺត២ ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង