រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កម្លាំងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងទប់ស្កាត់បទល្មើស និងដកហូតសាច់ជ្រូកព្រៃ២៥០គីឡូក្រាម

  • 137
  • ដោយ Admin

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី០១ ខែវិច្ខិកា ឆ្នាំ២០២០ កម្លាំងទឧ្យានុរក្សប្រចាំស្នាក់ការល្បាតត្រពាំងរូងនៃមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយកម្លាំងអាវុធហត្ថ និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិដោយអូប័រ និងបន្តល្បាតដោយថ្មើរជើងក្នុងដែនជម្រកសត្វព្រៃតាតៃ ត្រង់ចំណុចក្បាលពង់ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ កម្លាំងបានជួបបទល្មើសចាប់និងដាក់អន្ទាក់សត្វព្រៃខុសច្បាប់ ដោយបានឃើញកម្លាំងយើងពីចម្ងាយ ជនល្មើសក៍បានព្យាយាមរត់គេចខ្លួនរហូតបានសម្រេចដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន៖

  • សាច់ជ្រូកព្រៃសរុប ២៥០គីឡូក្រាម
  • ម៉ូតូចំនួន ០៣គ្រឿង
  • អន្ទាក់សត្វចំនួន ០៧ខ្សែ
    បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការត្រពាំងរូង ដោយឡែកសាច់ជ្រូកព្រៃចំនួន ២៥០គីឡួក្រាមកម្លាំងបានធ្វើការដុតកម្ទេចចោលនៅមុខស្នាក់ការ។ តមកទៀតកម្លាំងយើងនឹងបន្តស្រាវជ្រាវរក និងចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទទាក់ទង