រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់អោយ លោក ខេង គង់ នាយករងរដ្ឋបាលស្រុក ដឹកនាំក្រុមការងារ និងអាជ្ញាធរភូមិឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនក្រុមគ្រួសារលោកស្រី ឈួន រ៉េន ដែលកូនស្រីរបស់គាត់បានដួលប៉ះទង្កិចក្នុងការលេងកីឡាបាល់ទាត់បាក់ឆ្អឹងស្មងជើង (ជើងស្តាំ) ស្ថិតនៅភូមិព្រលាន ឃុំកណ្តោល

  • 87
  • ដោយ Admin

01/11/2020 វេលាម៉ោង ១០:៣០នាទីព្រឹក 

===================

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ហាក់ ឡេងអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់អោយ លោក ខេង គង់ នាយករងរដ្ឋបាលស្រុក ដឹកនាំក្រុមការងារ និងអាជ្ញាធរភូមិឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនក្រុមគ្រួសារលោកស្រី ឈួន រ៉េន ដែលកូនស្រីរបស់គាត់បានដួលប៉ះទង្កិចក្នុងការលេងកីឡាបាល់ទាត់បាក់ឆ្អឹងស្មងជើង (ជើងស្តាំ) ស្ថិតនៅភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុងដែលសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ជាពិសេស លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា កុមារ និងទារក ជួបការលំបាកដូចពេលនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានជម្រុញអោយលោកស្រី ឈួន រ៉េនយកកូនស្រីទៅពិនិត្យ និងព្យបាលជម្ងឺនៅរាជធានីភ្នំពេញ។

លោកជំទាវ អភិបាលខេត្ត បានឧបត្ថម្ភថវិកា ១,០០០,០០០រៀល និងសម្ភារៈមួយចំនួន ដូចជា ទឹកសុទ្ធ២កេះ នំកញ្ចប់៤ប្រអប់ទឹកដោះគោឆៅ ២ឡូ ទឹកគោជូ២យួរ ផងដែរ។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអាទិត្យ ១ រោច ខែកត្តិក ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០

November 1, 2020

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (Water Festival)

អត្ថបទទាក់ទង