រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំ​មន្ត្រីសុខាភិបាល​ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង ចុះទៅឃុំជំនាប់​ និងឃុំថ្មដូនពៅ ស្រុកថ្មបាំង ដែលជាតំបន់ដាច់ស្រយាលមួយនៃខេត្តកោះកុង ដើម្បីពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងអប់រំសុខភាពជូនប្រជាពលរដ្ឋនៅតំបន់នោះ។

  • 219
  • ដោយ Admin

នៅថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានចុះទៅ ឃុំជំនាប់​ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ដែលជាតំបន់ដាច់ស្រយ៉ាលមួយនៃខេត្តកោះកុង ជួយពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងអប់រំសុខភាពជូនប្រជាពលរដ្ឋនៅតំបន់នោះ។

"ការផ្សាភ្ជាប់មន្ទីរពេទ្យជាមួយសហគមន៍" ជាចំណុចមួយនៃបេសកកម្មរបស់មន្ទីរពេទ្យខេត្តកោះកុង ។ មន្ទីរពេទ្យតែងតែនៅបំរើសេវាសុខភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទាំងនៅមន្ទីរពេទ្យ និងនៅសហគមន៍ ។
បេសកម្មថ្ងៃនេះ ជាគំនិតផ្តួចផ្តើមរបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។

អត្ថបទទាក់ទង