រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកជំទាវ អភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ “សាយ” ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យកុមារអង្គរ

  • 84
  • ដោយ Admin

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក. នៃខេត្តកោះកុង បានទទួលស្វាគមន៍ ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ "សាយ" ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យកុមារអង្គរ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំ សូមកោតសរសើរដោយស្មោះ នូវគំនិតផ្តួចផ្តើម រៀបចំកម្មវិធីប្រកបដោយការទទួលខុសត្រូវ និងឆន្ទៈនូវសកម្មភាពមនុស្សធម៌ រត់ដើម្បីរៃអង្គាសក្នុងបុព្វហេតុសង្គម " ខ្មែជួយខ្មែរ ក្នុងគ្រាមានអាសន្ន"។ នាងខ្ញុំ ទុកចិត្ត និងជឿជាក់យ៉ាងមុតមាំថា ការប្ដេជ្ញាចិត្តរបស់ក្រុមការងារ នឹងទទួលបានជោគជ័យក្នយៗងកម្មវិធីមនុស្សធម៌នេះ ដែលជាការរួមចំណែកយ៉ាងធំធេង លះបង់កម្លាំងកាយ និងកម្លាំងចិត្ត ជួយដល់កុមារកម្ពុជា និងសង្គមជាតិយើង។

ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

អត្ថបទទាក់ទង