រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកសាយ (SAI) និងក្រុមការងារបានបន្តបេសកកម្មរត់មកដល់ទីរួមខេត្តកោះកុង ក្នុងកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ រត់ដើម្បីកុមារកម្ពុជា” ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានទទួលស្វាគមន៍ និងពិនិត្យសុខភាពជូនលោកផងដែរ

  • 115
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១២កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែទី២៨ ខែតុលា ឆ្នាំ២០២០
បន្ទាប់ពីលោកសាយ (SAI) និងក្រុមការងារបានបន្តបេសកកម្មរត់មកដល់ទីរួមខេត្តកោះកុង ក្នុងកម្មវិធី "រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ រត់ដើម្បីកុមារកម្ពុជា" ថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានទទួលស្វាគមន៍ និងពិនិត្យសុខភាពជូនលោកផងដែរ ដើម្បីលោក និងក្រុមការងារបន្តបេសកកម្មមនុស្យធម៌បន្តទៀត ។
ខណ:នោះដែរដើម្បីចូលរួមផ្តល់កំលាំងចិត្ត និងចូលរួមចំណែកក្នុងការងារមនុស្សធម៌ ក៏ដូចជាវប្បធម៌នៃការចែករំលែក ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យខេត្តកោះកុង បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨០០.០០០៛ (ប្រាំបីរយពាន់រៀល) ក្នុងបេសកកម្មមនុស្សធម៌នេះផងដែរ ។
សូមជូនពរលោក និងក្រុមការងារបញ្ចប់បេសកកម្មមនុស្សធម៌នេះប្រកបដោយជោគជ័យ ។

អត្ថបទទាក់ទង