រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ចុះពិនិត្យស្ថានភាពការបង្កបង្កេីនផល​ និងស្ថានភាពទឹកនៅស្រុកស្រែអំបិល ខេត្តកោះកុង

  • 289
  • ដោយ Admin

នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកោះកុង រួមនិងប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកោះកុង​ និងក្រុមការងារ​ បានចុះពិនិត្យស្ថានភាពការបង្កបង្កេីនផល​ និងស្ថានភាពទឹកនៅស្រុកស្រែអំបិល ខេត្តកោះកុង ។ ក្នុងនោះមានទំនប់បឹងព្រាវ​ និងទំនប់ខ្លុង ដូចខាងក្រោម ៖

១-ការបង្កបង្កេីនផលមានលក្ខណ:ល្អប្រសេីរ​ ហេីយក៏បានចាប់ផ្តេីមច្រូតកាត់បណ្តេីរៗបានប្រមាណ​ ២%​ លេីផ្ទៃដីសរុបប្រមាណជាង​ ២ពាន់ហត
២-ស្ថានភាពទំនប់​ទាំងពីរ​ គឺមានលក្ខណ:ល្អប្រសេីរ​ មិនមានរងការខូចខាតអ្វីនោះទេ​ តែដោយសារប្រឡាយទឹកទំនប់បឹងព្រាវ ហាក់មានការគោករាក់​ដោយកន្លែង​ ដែលតម្រូវឲ្យមានការស្តារ​ និងពង្រីកមុខទឹក។ ផែនការមន្ទីរបានរៀបចំក្នុងការស្តារនៅឆ្នាំក្រោយរួចផងដែរ ៕

អត្ថបទទាក់ទង