រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីដង្ហែរទៅកាន់វត្តគិរីវង្សរតនារាម (វត្តគិរីវង្ស) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • 123
  • ដោយ Admin

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីដង្ហែរទៅកាន់វត្តគិរីវង្សរតនារាម (វត្តគិរីវង្ស) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ កម្មវិធីបុណ្យនេះផ្តួចផ្តើមដោយព្រះតេជគុណ បិយធម្មោ ធិអាំភុន គង់នៅវត្តប៉ាក់ខ្លង និងមានការចូលរួមពីសំណាក់ព្រះអនុគុណ និងព្រះសង្ឃក្នុងស្រុកមណ្ឌលសីមា មន្រ្តីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់។ គោលបំណងនៃការរៀបចំបុណ្យផ្កាប្រាក់សាមគ្គីនេះគឺដើម្បីជាការរៃអង្គាសបច្ច័យ យកទៅកសាងវត្តដែលទើបតែបង្កើតឡើងក្នុងស្រុកមណ្ឌលសីមា និងជាវត្តដែលនៅឆ្ងាយដាច់ស្រយាលជាប់ព្រំដែនថៃមួយនេះឲ្យមានភាពល្អប្រសើរ និងសម្រាប់បំរើដល់វិ័ស័យព្រះពុទ្ធសាសនាជូនប្រជាជនចំណុះជើងវត្ត៕

អត្ថបទទាក់ទង