រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង

  • 126
  • ដោយ Admin

ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

លោកនាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលជលផល អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចំនួន២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកបូទុមសាគរ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគោលដៅ ព្រមទាំងអាជ្ញាធរឃុំ លោកមេភូមិ កសិករផលិត បណ្តុំអាជីវកម្មកែច្នៃបង្គាក្រៀម នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានសមាជិកបណ្តុំចូលរួមចំនួន ៣២នាក់ ស្រី ១៧ នាក់ នឹងទទួលបានកញ្ចប់ថវិកាសម្រាប់ទិញធាតុចូលសរុបចំនួន ៣ ២៩៦ ដុល្លារសហរដ្ឋអាមេរិក។

ក្នុងឳកាសនោះផងដែរថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាអាជ្ញាធរស្រុក បានផ្តាំផ្ញើរនឹងលើកទឹកចិត្តអោយសមាជិកបណ្តុំទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការចិញ្ចឹម ដាំដុះ និងកែច្នៃផលិតផលកសិកម្មតាមបច្ចេកទេស ជាពិសេសប្រើប្រាស់ទុនដែលកម្មវិធីបានផ្តល់ អោយត្រូវតាមតម្រូវការរបស់ខ្លួនក្នុងការផលិត និងកែច្នៃ ជាពិសេសចំគោលដៅដែលកម្មវិធីចង់បាន ព្រមទាំងស្នើអោយក្រុមអ្នកជំនាញរបស់មន្ទីរកសិកម្ម ចុះជួយគាំទ្រផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ ដើម្បីពួកគាត់អាចផលិតនូវផលិតផលកសិកម្មក្នុងផលិតភាពខ្ពស់ គុណភាពល្អ ដែលជួយបង្កើតប្រាក់ចំណូលគ្រួសារបន្ថែមទៀតទាំងនៅក្នុងកាលៈទេសៈកូវីដ១៩ និងពេលបន្តរបន្ទាប់ទៀត។

ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង