រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចំនួន២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង

  • 95
  • ដោយ Admin

ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចំនួន២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង និងព្រមទាំងចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកបូទុមសាគរ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគោលដៅទាំង០២ ៖

១.បណ្តុំអាជីវកម្មបន្លែ នៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានសមាជិកបណ្តុំចូលរួមចំនួន ៣៨ នាក់ ស្រី១៦នាក់ នឹងទទួលបានកញ្ចប់ថវិកាសម្រាប់ទិញធាតុចូលសរុបចំនួន ២ ៥៤៦ ដុល្លារសហរដ្ឋអាមេរិក។

២.បណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានសមាជិកបណ្តុំចូលរួមចំនួន ២២នាក់ ស្រី១០នាក់ នឹងទទួលបានកញ្ចប់ថវិកាសម្រាប់ទិញធាតុចូលសរុបចំនួន ២ ០២៤ ដុល្លារសហរដ្ឋអាមេរិក។

ក្នុងឳកាសនោះផងដែរថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាលោកអភិបាលស្រុក បានផ្តាំផ្ញើរ និងលើកទឹកចិត្តអោយសមាជិកបណ្តុំទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការចិញ្ចឹម ដាំដុះ និងកែច្នៃផលិតផលកសិកម្មតាមបច្ចេកទេស ជាពិសេសប្រើប្រាស់ទុនដែលកម្មវិធីបានផ្តល់ អោយត្រូវតាមតម្រូវការរបស់ខ្លួនក្នុងការផលិត និងកែច្នៃ ជាពិសេសចំគោលដៅដែលកម្មវិធីចង់បាន ព្រមទាំងស្នើអោយក្រុមអ្នកជំនាញរបស់មន្ទីរកសិកម្មចុះជួយគាំទ្រផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ ដើម្បីពួកគាត់អាចផលិតនូវផលិតផលកសិកម្មក្នុងផលិតភាពខ្ពស់ គុណភាពល្អ ដែលជួយបង្កើតប្រាក់ចំណូលគ្រួសារបន្ថែមទៀតទាំងនៅក្នុងកាលៈទេសៈកូវីដ១៩ និងពេលបន្តរបន្ទាប់ទៀត។

ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង