រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុង ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ គ្រួសារងាយរងគ្រោះ សរុបចំនួន ៧០ គ្រួសារ រស់នៅសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង សង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ

  • 130
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការ ជាមួយតំណាងក្រុមហ៊ុន Union Development Group Co , Ltd រួមដំណើរជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​របស់ក្រុមហ៊ុន ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ គ្រួសារងាយរងគ្រោះ សរុបចំនួន ៧០ គ្រួសារ រស់នៅសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង សង្កាត់
ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ។

នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានោះផងដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ កោតសរសើរ ដល់ក្រុមហ៊ុនUnion Development Group Co , Ltd និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូន នាពេលនេះ គឺពិតជា កាយវិកា និងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតប បានទាន់ពេលវេលាផងដែរ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ដូចៗគ្នា៕

អត្ថបទទាក់ទង