រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង សហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្ត និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance Cambodia ចុះល្បាតត្រង់ចំណុចឃុំថ្មស

  • 123
  • ដោយ Admin

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតព្រែកតាអុក នៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្ត និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance Cambodia ចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឧទ្យានជាតិបុទុមសាគរ ត្រង់ចំណុចភូមិសាស្រ្តឃុំថ្មស បានជួបប្រទះជំរុំអារឈើ ០២កន្លែង ស្ថិតក្នុងភូមិព្រែកគល់ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ ក្នុងនោះកម្លាំងបានធ្វើការដកហូតវត្ថុតាងមួយចំនួនមានដូចជា :

  • កាំភ្លើងឆ្នុក ០១ដើម
  • រណាយន្តធំ ០២គ្រឿង
    កម្លាំងបានធ្វើការដកហូតវត្ថុតាងយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកតាអុក ព្រមទាំងបន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីឃាត់ខ្លួនយកមកសាកសួរ និងផ្តន្ទាទោសទៅតាមច្បាប់៕

អត្ថបទទាក់ទង