រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរបានបើកកិច្ចប្រជុំសាមញ្ញ លើកទី ១៧ ឆ្នាំទី ០២ អាណត្តិទី ០៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

  • 106
  • ដោយ Admin

២៨/១០/២០២០(វេលាម៉ោង០៨:០០នាទីព្រឹក)

..........................................

រដ្ឋបាលស្រុកបូទុមសាគរបានបើកកិច្ចប្រជុំសាមញ្ញ លើកទី ១៧ ឆ្នាំទី ០២ អាណត្តិទី ០៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី   គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ កិច្ចប្រជុំមានការអញ្ជើញចូលរួម ពី លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុក លោកលោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាលលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ និងអង្គភាពចំណុះទាំង១៣ នៃរដ្ឋបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ឃុំទាំងបួន ដែលមានរបៀបវារៈដូចខាងក្រោម:

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ១៧

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៦

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងទិសដៅអនុវត្តបន្តការងារប្រចាំ ខែវិច្ឆិកា ឆ្នាំ ២០២០

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងការស្នើសុំតែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកបុទុមសាគរ

៥-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី ៣និងទិសដៅអនុវត្តត្រីមាសទី ៤ឆ្នាំ២០២០

៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការថវិការរបស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ ២០២១

៧-របាយការណ៍សកម្មភាពរបស់គណៈកម្មការទាំងបី

៨-បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ។

ប្រភព :រដ្ឋបាលស្រុកបូទុមសាគរ

........................................

ថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

October 28, 2020

អត្ថបទទាក់ទង