រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុគិរីសាគរ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក

  • 97
  • ដោយ Admin

ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២០​ រដ្ឋបាលស្រុគិរីសាគរ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព លោក​ ស្រៀង​ សេងហុក សមាជិកក្រុមប្រឹក្សាស្រុក និង​ ជាប្រធានអង្គប្រជុំ​ ដោយមានការចូលរួមពី​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ ​​លោក​ លោកស្រី​ អភិបាលរងស្រុក​ នាយករដ្ឋបាល​ មេបញ្ជាការ​ មេបញ្ជការរងកងកម្លាំងប្រដាប់អាវុធទាំងបី​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ការិយាល័យជុំវិញស្រុក​ ​លោកនាយកវិទ្យាល័យ​ ​លោកមេឃុំ​ ជំទប់ឃុំ មន្ត្រីសាលា​ និងស្មៀនឃុំ សរុបសមាសភាពចូលរួមមានចំនួន​ ៣៤​ រូប​ ស្ត្រី​ ០៥​ រូប។​ រៀបវារៈមានចំនួន០៤ ដូចខាងក្រោម:
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៦
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣-ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៤.សេចក្ដីផ្សេងៗ

ប្រភព៖​ រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង