លោកជំទាវ សរ ស៊ីមអ៊ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈគម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា ស្តាប់របាយការណ៍សកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២០ ព្រមទាំងលើកផែនការបន្ទាប់៕

















