រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកោះកុងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ហេង សួរ

  • 126
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកោះកុងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ហេង សួរ ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០:១៨នាទីយប់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង សូមសម្តែងនូវសមានទុក្ខប្រកបដោយក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឧបាសក ហេង ឃាង ដែលនេះជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ ព្រមទាំងលាចាកពីយើងទាំងអស់គ្នា។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង