រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

  • 106
  • ដោយ Admin

ថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា  ឆ្នាំ២០២០ 

លោក សុខ សំអាត អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង ព្រមទាំងរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ព្រមទាំងអញ្ជើញចូលរួមលោកស្រីអភិបាលរងស្រុកមណ្ឌុលសីមា និងកសិករសមាជិកបណ្តុំចូលរួមចំនួន ៣៥ នាក់។ កញ្ចប់ថវិកាសម្រាប់ផ្តល់ជាទុនទិញធាតុចូលកសិកម្មជូនដល់សមាជិកបណ្តុំអាជីវកមចញ្ចឹមត្រី មានចំនួន ៣ ២៩០ ដុល្លារសហរដ្ឋអាមេរិក។

មុននឹងធ្វើការប្រគល់ទុនជូនដល់សមាជិកបណ្តុំអាជីវកម្មចញ្ចឹមត្រី ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាអាជ្ញាធរស្រុក បានផ្តាំផ្ញើរ និងលើកទឹកចិត្តអោយសមាជិកបណ្តុំទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការចិញ្ចឹមត្រី ជាពិសេសប្រើប្រាស់ ទុនដែលកម្មវិធីបានផ្តល់ អោយចំគោលដៅដែលកម្មវិធីចង់បាន ព្រមទាំងស្នើអោយក្រុមអ្នកជំនាញរបស់មន្ទីរកសិកម្មចុះជួយគាំទ្រផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ ដើម្បីពួកគាត់អាចផលិតនូវផលិតផលកសិកម្មក្នុងផលិតភាពខ្ពស់ ដែលជួយបង្កើតប្រាក់ចំណូលគ្រួសារបន្ថែមទៀតទាំងនៅក្នុងកាលៈទេសៈកូវីដ១៩ និងពេលបន្តរបន្ទាប់ទៀត។

ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង