រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ការចូលរួមរៀបចំកែលម្អបរិស្ថានសាលាបឋមសិក្សា

  • 91
  • ដោយ Admin

ក្រុមការងារបច្ចេកទេសមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង ដឹកនាំដោយលោកសេង សុធី អនុប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាទីរួមខេត្ត ក្រឿពីភារកិច្ចរៀន និងបង្រៀនពួកគាត់បានលះបង់ពេលវេលាមកចូលរួមរៀបចំសួនច្បារថ្មី ក្នុងលើកកម្ពស់បរិស្ថានសាលារៀន ស្របតាមទិសដៅរបស់ក្រសួងអប់រំយុវជន និង កីឡា ជាពិសេសកម្មវិធីសាលាកុមារមេត្រី ។ សូមបញ្ជាក់ថា បច្ចុប្បន្នសាលាបឋមសិក្សាទីរួមខេត្ត លោកគ្រូ អ្នកគ្រូទាំងអស់បានប្ដេជ្ញាចិត្តដោយរួមគ្នាធ្វើយ៉ាងណាឱ្យសាលារៀនមានការអភិវឌ្ឍទាំងបរិស្ថាន និងគុណភាពសិក្សា​ ដើម្បីបំពេញតម្រូវការសិស្សានុសិស្ស។
ដោយ៖ SV

អត្ថបទទាក់ទង