រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីផ្សព្វផ្សាយ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព នៅស្រុកមណ្ឌលសីមា

  • 137
  • ដោយ Admin

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានជួញដូរខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព នៅស្រុកមណ្ឌលសីមា។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណជាងមួយលាននាក់ កំពុងតែបំពេញការងារនៅបរទេសទំាងមាន និងមិនមានឯកសារគ្រប់គ្រាន់។ ប្រទេសថៃបានក្លាយជាប្រទេសគោលដៅដ៏ធំបំផុតសម្រាប់ពលករចំណាកស្រុកកម្ពុជា ហើយតាមការប៉ាន់ប្រមាណមានប្រជាពលករដ្ឋច្រើនជាងមួយលាននាក់ កំពុងតែបំពេញការងារនៅទីនោះ។ មានកត្តាជាច្រើន ដែលបណ្តាលអោយប្រជាពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសថៃ ដែលក្នុងនោះរួមមានទាំងកត្តាជីវភាព កង្វះខាតការងារធ្វើ និងការទាក់ទាញពីមេខ្យល់ និងនិយោជកផងដែរ។ កង្វះខាតព័ត៌មានគ្រប់គ្រាន់សំរាប់ការធ្វើសេចក្តីសម្រេចចិត្ត នៅក្នុងការធ្វើចំណាកនៅតែជាបញ្ហាប្រឈម ហើយជារឿយៗដោយសារតែបញ្ហានេះមានបានធ្វើប្រជាពលរដ្ឋកម្ពុជា ដែលទៅធ្វើការងារនៅបរទេសនោះបានចាញ់បោកមេខ្យល់ ថៅកែ ហើយអ្នកខ្លះទៀតធ្លាក់ខ្លួនជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្សទៀតផង។ ដោយមើលឃើញពីសារៈសំខាន់នៃព័ត៌មានសំរាប់ពលករចំណាកស្រុកកម្ពុជា នឹងដើម្បីចូលរួមកាត់បន្ថយនៅហានិភ័យ និងភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក្នុងការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនោះ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី អង្គការ វីវើលជីវីស៊ី អង្គការហ្វាពន្លឺសិល្បះ និងអង្គការ មេឌៀវន្ត ក្រោមការគាំទ្រពីសហគមន៍ អឺរ៉ុប តាមរយៈគម្រោង មីក្រារ៉ាយ (គម្រោងគាំទ្រ និងការទាក់ទាញមតិដើម្បី ការពារសិទ្ធិពលករចំណាកស្រុកកម្ពុជា)។ បានរៀបចំយុទ្ធនាការ លើកកំពស់ចំណាកស្រុកដោយសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពអោយពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេទទួលបាននូវព័ត៌មានពេញលេញមុននឹងធ្វើការសម្រេចចិត្តទៅធ្វើការងារនៅបរទេស។ គោលបំណងចម្បងក្នុងការលើកកំពស់សុវត្ថិភាព នៅក្នុងធ្វើចំណាកស្រុក សុវត្ថិភាពនៅកន្លែងធ្វើការងារតាមរយៈការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយសំរាប់ធ្វើការសម្រេចចិត្តក្នុងការធ្វើចំណាកស្រុក និងនៅពេលដែលមានបញ្ហាកើតឡើង។ ជាមួយគ្នានេះផងដែរ យុទ្ធនាការ នេះក៏មានគោលដៅដាច់ដោយឡែកមួយចំនួនដូចជា ៖-ពង្រឹងប្រពន្ធ័សុវត្ថិភាព ក្នុងការធ្វើចំណាកស្រុក -បង្ហាញនូវគន្លឹះសំខាន់ៗក្នុងការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងហានិភ័យដែលអាចកើតមាន -ផ្សព្វផ្សាយនៅបទពិសោធន៌របស់ពលករចំណាកស្រុក៕

អត្ថបទទាក់ទង