រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានរៀបចំកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារព័ត៌មានវិទ្យាលើការគ្រប់គ្រងគេហទំព័រនិងបណ្ដាញសង្គមរបស់មន្ទីរ។

  • 95
  • ដោយ Admin

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារព័ត៌មានវិទ្យាលើការគ្រប់គ្រងគេហទំព័រនិងបណ្ដាញសង្គមរបស់មន្ទីរដើម្បីអាចប្រើប្រាស់និងរៀបចំព័ត៌មាននៅក្នុងគេហទំព័រឲ្យបានល្អប្រសើរ ក្នុងគោលបំណងចែករំលែកទៅដល់សាធារណៈជនអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរ។

ទន្ទឹមនឹងនេះលោកប្រធានមន្ទីរក៏បានជំរុញឱ្យក្រុមការងាររបស់មន្ទីរបន្តសហការជាប្រចាំជាមួយក្រុមការងារថ្នាក់ខេត្តក្នុងកិច្ចសម្របសម្រួលបច្ចេកទេសដើម្បីឲ្យព័ត៌មានដែលផលិតនិងផ្សព្វផ្សាយបានកាន់តែល្អ រហ័ស និងទាន់ពេលវេលាថែមទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកោះកុង វេលាម៉ោង ៨ :៣០នាទីព្រឹក។

ថ្ងៃចន្ទ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០៕

អត្ថបទទាក់ទង