រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

គណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងក្រុមការងារ សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីចំនួន០១នាក់ ឈ្មោះ វុធ ចិត្តា អាយុ៣៥ឆ្នាំ

  • 83
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា និងក្រុមការងារ សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីចំនួន០១នាក់ ឈ្មោះ វុធ ចិត្តា អាយុ៣៥ឆ្នាំ មានកូន០៤នាក់ក្នុងបន្ទុក រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានសម្រាលកូន នៅលើស្ពានកោះកុង ពេលកំពុងធ្វើដំណើរ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា កុមារ និងទារក ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖
អង្ករ ២៥ គ.ក មីម៉ាម៉ា ០១កេស ទឹកសុទ្ធ០១កេស ភួយ០១ មុង០១ គ្រឿងឧបភោគបរិភោគ០១កញ្ខប់ និងថវិកា១០០.០០០រៀល ។

អត្ថបទទាក់ទង