រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចញ្ចឹមមាន់ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)

  • 144
  • ដោយ Admin

ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០

លោក សុខ សំអាត អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង ព្រមទាំងរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មសង្កាត់ ព្រមទាំងអញ្ជើញចូលរួមពីលោកចៅសង្កាត់ស្មាច់មានជ័យ កសិករផលិតបណ្តុំអាជីវកម្មបន្លែ កម្មវិធីប្រព្រឹត្តិទៅនៅវត្តជោតញ្ញាណ  សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានសមាជិកបណ្តុំចូលរួមចំនួន ៣១ នាក់ ស្រី ១០ នាក់ នឹងទទួលបានកញ្ចប់ថវិកាសម្រាប់ទិញធាតុចូលសរុបចំនួន ២ ៤១៨ ដុល្លាសហរដ្ឋអាមេរិក។

ក្នុងនោះផងដែរថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាលោកចៅសង្កាត់ បានផ្តាំផ្ញើរ និងលើកទឹកចិត្តអោយសមាជិកបណ្តុំ អោយយកចិត្តទុកដាក់ខ្ពស់ក្នុង ដាំដុះតាមបច្ចេកទេស ជាពិសេសប្រើប្រាស់ទុនដែលកម្មវិធីបានផ្តល់ អោយចំគោលដៅដែលកម្មវិធីចង់បាន ព្រមទាំងស្នើអោយក្រុមអ្នកជំនាញរបស់មន្ទីរកសិកម្មចុះជួយគាំទ្រផ្តល់បច្ចេកទេសដល់សមាជិកបណ្តុំ ដើម្បីពួកគាត់អាចផលិតនូវផលិតផលកសិកម្មក្នុងផលិតភាពខ្ពស់ ដែលជួយបង្កើតប្រាក់ចំណូលគ្រួសារបន្ថែមទៀតទាំងនៅក្នុងកាលៈទេសៈកូវីដ១៩ និងពេលបន្តបន្ទាប់ទៀត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង