រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ ចុងក្រោយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង ២០២០-២០២៤

  • 169
  • ដោយ Admin

លោក ឃឹម ចន្ទ័ឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងអង្គភាពសម្របសម្រួលគម្រោង ក្រសួងទេសចរណ៍ ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ចុងក្រោយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង ២០២០-២០២៤។

លោកអភិបាលរងខេត្ត បានលើកឡើងថា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ អង្គភាពសម្របសម្រួលគម្រោង និងមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ ក្នុងគោលបំណង ដើម្បីស្វែងរក ប្រមូលមតិយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀតសម្រាប់រៀបចំនូវផែនការសកម្មភាពអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ខេត្តឆ្នាំ២០២០-២០២៤ ប្រកបដោយប្រសិទ្ធិភាព ស័ក្ដិសិទ្ធិភាព និងបានគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងអនុវត្ត អោយមានភាពរលូន តាមគោលការណ៍“អភិវឌ្ឍន៍ដើម្បីអភិរក្ស អភិរក្សដើម្បីអភិវឌ្ឍន៍”។ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ ប្រត្តិបត្តិករទេសចរណ៍ សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ និងខិតខំ ចូលរួមសហការ ពិភាក្សា និងបញ្ចេញនូវមតិយោបល់យ៉ាងផុលផុស ដើម្បីអោយកិច្ចប្រជុំថ្ងៃនេះទទួលបាននូវធាតុចូលសំខាន់ៗ ក្នុងការរៀបចំសកម្មភាពអនុវត្តន៍ផែនការ អភិវឌ្ឍន៍ទីផ្សារទេសចរណ៍ខេត្តយើង សម្រាប់ឆ្នាំ២០២០-២០២៤ អោយបានកាន់តែល្អបន្ថែមទៀត៕

អត្ថបទទាក់ទង