រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សេចក្ដីជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន ០២ភូមិ នៅភូមិ១ និងភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • 216
  • ដោយ Admin

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង សូមជម្រាបជូនដំណឹង ដល់សាធារណៈជន មេត្តាជ្រាបថា នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០មន្ទីរនឹងរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន ០២ភូមិ នៅភូមិ១ និងភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតចាប់ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈ ដែលមានក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ អញ្ជើញចូលរួមកុំបីខាន ។ សូមអរគុណ!

អត្ថបទទាក់ទង