រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ នាយករោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងអំពីការអនុវត្តច្បាប់ស្តីពីការងារនិងលក្ខខណ្ឌការងារ

  • 196
  • ដោយ Admin

លោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ នាយករោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដោយមានការចូលរួមពី លោកស្រីតំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសកោះកុង និងបុគ្គលិករដ្ឋបាលនៅក្នុងរោងចក្រផងដែរ។ កិច្ចប្រជុំនេះលើកឡើងពីការអនុវត្តច្បាប់ស្តីពីការងារនិងលក្ខខណ្ឌការងារ ជាពិសេសផ្ដោតទៅលើការការធ្វើការបន្ថែមម៉ោងថ្ងៃធម្មតា និងធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល។ការធ្វើការងារថែមម៉ោងនេះត្រូវអនុវត្តតាមការស្ម័គ្រចិត្តគឺមិនត្រូវបង្ខិតបង្ខំកម្មករនិយោជិតណាម្នាក់ដែលមិនចង់ធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួលឡើយ។ ចំពោះប្រាក់ឈ្នួលត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងឱកាសនោះផងដែរលោកប្រធានមន្ទីរ ក៏បានក្រើនរំលឹកទៅដល់ម្ចាស់រោងចក្រ និងបុគ្គលិករដ្ឋបាល រោងចក្រត្រូវតែបន្តការយកចិត្តទុកដាក់លើការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងរោងចក្រ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង