រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីសំណេះសំណាល និងថ្លែងអំណរគុណចំពោះ លោក ហង្ស ហេង និងភរិយា អាជីករលក់អង្ករ នៅភូមិព្រែកស្វាយ

  • 162
  • ដោយ Admin

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ លោក ហង្ស ហេង និងភរិយា អាជីករលក់អង្ករ នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ២តោន និងថវិកាមួយចំនួន ដើម្បីចូលរួមចំណែក ជាមួយអាជ្ញាធរខេត្តកោះកុង សម្រាប់ចែកបន្តជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជនរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះកំឡុងរដូវកាលជំងឺកូវូដ-១៩។

ទាំងនេះ សបញ្ជាក់ឱ្យឃើញអំពីវប្បធម៌ចែករំលែកក្នុងសង្គម "ខ្មែរជួយខ្មែរ" ក្នុងគ្រាអាសន្នអន់ក្រ ទោះបីតិច រឺច្រើនក្តី ក៏ជាសន្តានចិត្តសប្បុរសធម៌ របស់សប្បុរសជន។

សូមគោរពថ្លែងអំណរគុណ ចំពោះលិក ហង្ស ហេង និងភរិយា ក្រុមគហរួសារ ព្រមទាំងមិត្តភ័ក្ត្រ និងសូមជូនពរ សូមមានសុខភាពល្អ រកទទួលទានមានបានគ្រប់ឱកាស៕

អត្ថបទទាក់ទង