ថ្ងៃព្រហស្បតិ៍ ៦កេីត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០៖
លោក ហួយ ស៉ីងួន អនុប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង បានទទួលស្វាគមន៍មន្ត្រីបច្ចេកទេសជំនាញអញ្ជេីញមកពីនិយ័តករទូរគមនាគមន៍កម្ពុជា ដេីម្បីចុះធ្វេីការតាមដានការប្រេីប្រាស់ហ្វ្រេកង់ស៍របស់ក្រុមហ៊ុន EMAXX និងក្រុមហ៊ុន CADCOMMS ដែលនិយ័តករទូរគមនាគមន៍កម្ពុជា បានលុបអាជ្ញាបណ្ណហ្វ្រេកង់ស៍ នឹងដេីម្បីប្រមូលទិន្នន័យការប្រេីប្រាស់ហ្វ្រេកង់ស៍វិទ្យុ ទូរទស្សន៍ ទូរស័ព្ទចល័តតាមបណ្តារាជធានី-ខេត្ត និងកៀរគរម្ចាស់ស្ថានីយ៍វិទ្យុផ្សាយសំឡេងដែលពុំមានអាជ្ញាបណ្ណនៅនិយ័តករទូរគមនាគមន៍កម្ពុជា មកធ្វើអាជ្ញាបណ្ណថ្មីសម្រាប់ឆ្នាំ ២០២១ ។





