រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រយៈពេល ១០ខែ ឆ្នាំ២០២០ និងទិសដៅការងារបន្ត របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស

  • 97
  • ដោយ Admin

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រយៈពេល ១០ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស
ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន។

លោក ស្រេង ហុង បានមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យរបាយការណ៍រយៈពេល ១០ខែ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានលក្ខណៈគ្រប់ជ្រុងជ្រោយ សូមសមាជិកអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យ និងកែតម្រូវរាល់ចំណុចខ្វះចន្លោះឲ្យបានល្អិតល្អន់ មុននឹងគោរពជូនជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចុះហត្ថលេខា និងដើម្បីគោរពជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានជ្រាបជារបាយការណ៍។

អត្ថបទទាក់ទង