រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមការងារនៃ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានចុះបើកវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកបូទុមសាគរ

  • 119
  • ដោយ Admin

ក្រុមការងារនៃ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានចុះបើកវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកបូទុមសាគរ។

លោកអភិបាលស្រុកបូទុមសាគរ បានមានមតិស្វាគមន៍ និងបានលើកឡើងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ បានបោះជំហានទៅមុខបានមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទំាងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធ៌មសង្គម។ ដូច្នេះថ្ងៃនេះរដ្ឋបាលស្រុក បានក្រុមការងារនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ចុះមកដោយផ្ទាល់ ខ្ញុំស្នើសុំអោយ មន្ត្រីរដ្ឋបាលស្រុកមេត្តាយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញ និងលើកឡើងអំពីបញ្ហាប្រឈមក្នុងការអនុវត្តការងារ ឬ ចម្ងល់ផ្សេងៗដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបុគ្គលិកនេះ ជាពិសេស លោក លោកស្រី ដែលទើបតែបានសមាហរណកម្មចូលមកក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបូទុមសាគរ៕

អត្ថបទទាក់ទង