រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគអភិវឌ្ឍ នៅក្នុងខេត្តកោះកុង

  • 240
  • ដោយ Admin

នៅសាលាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន ដែលកំពុងធ្វើការវិនិយោគគម្រោងរបស់ខ្លួនលើទីតាំងដីសម្បទានសេដ្ឋកិច្ច ក្នុងភូមិសាស្ត្រខេត្តកោះកុង។
កិច្ចប្រជុំនេះដឹកនាំដោយ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឱ្យក្រុមហ៊ុននីមួយៗដែលកំពុងធ្វើការវិនិយោគក្នុងខេត្តកោះកុង បង្ហាញពីបញ្ហាប្រឈមរបស់ខ្លួន។
សមាសភាពចូលរួមកិច្ចប្រជុំនេះមាន តំណាងរដ្ឋបាលព្រៃឈើ តំណាងរដ្ឋបាលខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុនវិនិយោគ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង