រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំ លោកអនុប្រធានមន្ទីរ លោកប្រធាន-អនុប្រធានការិយាល័យជំនាញនៃមន្ទីរ ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយ: videos conference

  • 77
  • ដោយ Admin

ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០
=======✓✓=======
លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំ លោកអនុប្រធានមន្ទីរ លោកប្រធាន-អនុប្រធានការិយាល័យជំនាញនៃមន្ទីរ ចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីរមន្ទីរទាំង២៥ រាជធានី-ខេត្ត តាមរយ: videos conference ។
មុននឹងចូលដល់ខ្លឹមសារនៃអង្គប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាប្រធានអង្គប្រជុំ បានអនុញ្ញាតឲ្យលោកប្រធានមន្ទីរ ឬតំណាងមន្ទីរតាមបណ្តារាជធានី ខេត្តដែលទទួលរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ដើម្បីរាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅនៃការរងគ្រោះរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់ដល់បណ្តារោងចក្រ សហគ្រាស សិប្បកម្ម ហើយត្រូវសហការចូលរួមជាមួយអាជ្ញាធរជាប្រចាំក្នុងការតាមដានស្ថានការណ៍ ជាពិសេសតាមបណ្តាខេត្តដែលរងប៉ះពាល់ខ្លាំង លោកប្រធានមន្ទីរត្រូវត្រៀមលក្ខណៈក្នុងការផ្គត់ផ្គង់ទឹកស្អាតចល័តជូនប្រពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

អត្ថបទទាក់ទង