រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សកម្មភាពយការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • 91
  • ដោយ Admin

::: សកម្មភាពបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ៖

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់  គ.ម ០៣+០៥០ 

២. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ គ.ម ១០១+០០០+ គ.ម១០៤+០០ 

៣.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2  ត្រង់គ.ម ១៤៨+០០០-PK149+000 ។

::: សូមចុច Like និងShare Facebook page របស់មន្ទីរ ទទួលបានព័ត៌មានថ្មីបន្ថែម និងទាន់ពេលវេលាដែលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ...!

::: សូមអរគុណ ៕

អត្ថបទទាក់ទង