រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ៥ គ្រួសារ រស់នៅភូមិព្រែក ស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • 92
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី អនុប្រធានកិត្តិយសអនុសាខា លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខា រួមនឹងក្រុមការងារ សហការជាមួយ អាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា សរុបចំនួន ៥គ្រួសារ រស់នៅភូមិព្រែក ស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះលោក យូ មី អនុប្រធានកិត្តិយសអនុសាខាក្រុង និងក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។

សម្ភារដែលអនុសាខាបានផ្ដល់ជូនគ្រួសារចាស់ជរា រួមមាន ៖
អង្ករ ២៥ គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ១ដប ប្រេងឆា១លីត្រស្ករស១គក្រ ទឹកក្រូច៤កំប៉ុង ទឹកអាល់កុលលាងសម្អាតដៃ ១លីត្រ ព្រមទាំងថវិកា ចំនួន៥០.០០០រៀល ដូចៗគ្នា។

អត្ថបទទាក់ទង