រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ សហការជាមួយក្រុមការងារនាយកដ្ឋាន អភិវឌ្ឍសហគមន៍នេសាទ នៃរដ្ឋបាលជលផល

  • 109
  • ដោយ Admin

ថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

នៅវេលាម៉ោង ៨៖០០ នាទីព្រឹក នាយរងខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមការងារនាយកដ្ឋាន អភិវឌ្ឍសហគមន៍នេសាទ នៃរដ្ឋបាលជលផល រៀបចំកិច្ចប្រជុំជាមួយគណៈកម្មការនេសាទតំបន់ឆ្នេរសមុទ្រឃុំពាមក្រសោប និងសហគមន៍នេសាទឃុំជ្រោយប្រស់ នៅស្នាក់ការសហគមន៍ការពារធនធានធម្មជាតិពាមក្រសោប ដែលមានអ្នកចូលរួមសរុបចំនួន ២០ ស្រី ០៤ នាក់ ។

នៅវេលាម៉ោង ២៖០០ រសៀល នាយរងខណ្ឌទទួលបន្ទុករួម នាយរងខណ្ឌនាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល ចូលរួមប្រជុំជាមួយក្រុមការងារនាយកដ្ឋាន អភិវឌ្ឍសហគមន៍នេសាទនៃរដ្ឋបាលជលផល ស្តីពីលក្ខណៈវិនិច្ឆ័យការជ្រើសរើសសហគមន៍នេសាទដើម្បីទទួលបានថិកាគាំទ្រពីគម្រោង EU នៅខណ្ឌរដ្ឋបាលជលផលកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង