រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ សហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក និងសហគមន៍នេសាទតំបន់ឆ្នេរតាមាឃ ចេញប្រតិបត្តិការទប់ស្កាត់បទល្មើសជលផល

  • 97
  • ដោយ Admin

ថ្ងៃច័ន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មាន

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក និងសហគមន៍នេសាទតំបន់ឆ្នេរតាមាឃ ចេញប្រតិបត្តិការទប់ស្កាត់បទល្មើសជលផល ប្រទះឃើញ និងធ្វើការដកហូតឧបករណ៍នេសាទ លូស្បៃមុង ចំនួន ០២ មាត់ ប្រវែង ៤០ម៉ែត្រ ជាឧបករណ៍នេសាទ ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅចំណុចផ្លូវទូក ភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង