លោក សុខ សុទ្ធី តំណាងរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានទទួលការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដើម្បីជាតំណាងរដ្ឋបាលខេត្តកោះកុងចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីក្នុងភូមិសាស្ត្រខេត្តកោះកុង ជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ អភិរក្សជីវៈចម្រុះ និងគម្របព្រៃឈើឆ្នាំ២០០២ ជាដីបំរុងទុក និងជាកន្លែងចាក់សំរាម។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពី ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងរដ្ឋបាលខេត្តកោះកុង និងតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលរៀបចំប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី។




