រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិច និងបណ្ដាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ដល់មន្ត្រីបង្គោលមន្ទីរ-អង្គភាព

  • 140
  • ដោយ Admin

ខេត្តកោះកុង ៖ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិច និងបណ្ដាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ដល់មន្ត្រីបង្គោលមន្ទីរ-អង្គភាព នៅសាលប្រជុំ «ខ» នៃសាលាខេត្តកោះកុង។

លោក អ៊ុក សុតា បានមានមតិ សូមឱ្យមន្ត្រីបង្គោលទាំងអស់យកចិត្តទុកដាក់ ធ្វើយ៉ាងណាអាចប្រើប្រាស់ និងរៀបចំព័ត៌មាននៅក្នុងគេហទំព័ររបស់រដ្ឋបាលខេត្តកោះកុង ឲ្យបានល្អប្រសើរ ដើម្បីចែករំលែកទៅដល់សាធារណជនអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពរបស់ខ្លួន ជាមួយនឹងកិច្ចសហការជាប្រចាំជាមួយក្រុមការងារថ្នាក់ខេត្ត ក្នុងកិច្ចសម្របសម្រួលបច្ចេកទេស ជាមួយគ្នានេះដែរខ្ញុំសង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពិតជាជួយគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពមន្ត្រីបង្គោលទាំងអស់ ទាំងធនធានមនុស្ស ធនធានសម្ភារៈ ព្រមទាំងការលើកទឹកចិត្តនានាផងដែរ ក្នុងគោលដៅដើម្បីអោយព័ត៌មានដែលផលិត និងផ្សព្វផ្សាយបានកាន់តែល្អ រហ័ស និងទាន់វាពេលវេលាបន្ថែមទៀត។

  • មន្ទីរអង្គភាពសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ រួមមានដូចតទៅ៖
    • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
    • មន្ទីររ៉ែ និងថាមពល
    • មន្ទីរពាណិជ្ជកម្ម
    • មន្ទីរមុខងារសាធារណៈ
    • មន្ទីរបរិស្ថាន
    • មន្ទីរអប់រំ យុវជន និងកីឡា
    • មន្ទីរធនធានទឹក និងឧតុនិយម
    • មន្ទីរអភិវឌ្ឍន៍ជនបទ
    • មន្ទីរព័ត៌មាន
    • មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍
    • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទទាក់ទង