រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានអនុសាខាកាកបាទកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ និងសហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៩០,០០០ រៀល ដែលជាថវិការបស់អាជ្ញាធរឃុំ ជូន លោកស្រី លឹម ម៉េង អាយុ ៥៨ឆ្នាំ ជាស្រ្តីមេម៉ាយទីទ័លក្រ និងមានជំងឺប្រចាំកាយ ដែលសិ្ថតនៅភូមិអណ្តូងទឹក

  • 97
  • ដោយ Admin

១៦/តុលា/២០២០ វេលាម៉ោង ៣:៣០នាទីរសៀល

===================

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានអនុសាខាកាកបាទកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ និងសហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៩០,០០០ រៀល   ដែលជាថវិការបស់អាជ្ញាធរឃុំ ជូន លោកស្រី លឹម ម៉េង អាយុ ៥៨ឆ្នាំ ជាស្រ្តីមេម៉ាយទីទ័លក្រ និងមានជំងឺប្រចាំកាយ ដែលសិ្ថតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

នាឱកាសនោះក្រុមការងារអនុសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ហាក់ ឡេង អភិបាលស្រុក នឹងជាពិសេសពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា   ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

 អំណោយរួមមាន៖ 

អង្ករ ២០គីឡូ ទឹកស៊ីវអ៉ីវ១យួរ ទឹកត្រី១យួរ មី១កេស ត្រីខ១យួរ ស្ករស ១កញ្ចប់ អំបិល១កញ្ចប់ ប៊ីចេង១កញ្ចប់ នឹងខ្ទឹមស០,៥គីឡូ និងថិកាឃុំចំនួន ៩០,០០០រៀលគត់។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

ថ្ងៃនេះ ជាថ្ងៃសីល

October 16, 2020

អត្ថបទទាក់ទង