រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិច និងបណ្ដាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ដល់មន្ត្រីបង្គោលមន្ទីរ-អង្គភាព

  • 271
  • ដោយ Admin

ខេត្តកោះកុង ៖ លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្ត និងជាប្រធានក្រុមការងារ សូមឱ្យមន្ត្រីបង្គោលទាំងអស់យកចិត្តទុកដាក់ ធ្វើយ៉ាងណាអាចប្រើប្រាស់ និងរៀបចំព័ត៌មាននៅក្នុងគេហទំព័ររបស់រដ្ឋបាលខេត្តកោះកុង ឲ្យបានល្អប្រសើរ ដើម្បីចែករំលែកទៅដល់សាធារណជនអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពរបស់ខ្លួន ជាមួយនឹងកិច្ចសហការជាប្រចាំជាមួយក្រុមការងារថ្នាក់ខេត្ត ក្នុងកិច្ចសម្របសម្រួលបច្ចេកទេស ជាមួយគ្នានេះដែរខ្ញុំសង្ឃឹមយ៉ាងមុតមាំថាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពិតជាជួយគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពមន្ត្រីបង្គោលទាំងអស់ ទាំងធនធានមនុស្ស ធនធានសម្ភារៈ ព្រមទាំងការលើកទឹកចិត្តនានាផងដែរ ក្នុងគោលដៅដើម្បីអោយព័ត៌មានដែលផលិត និងផ្សព្វផ្សាយបានកាន់តែល្អ រហ័ស និងទាន់វាពេលវេលាបន្ថែមទៀត៕

អត្ថបទទាក់ទង