រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុង”ទិវាពិភពលោកលាងសម្អាតដៃ”

  • 169
  • ដោយ Admin

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុង"ទិវាពិភពលោកលាងសម្អាតដៃ"។

ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្ត បានលើកឡើងថា ទិវាពិភពលោកលាងសម្អាតដៃ បានប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសចលនាលាងសម្អាតដៃ ដល់សិស្សានុសិស្ស ជាមួយអាល់កុល ពិសេសជាមួយទឹក និងសាប៊ូឲ្យបានញឹកញាប់ និងវិធីសាស្ត្រលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ដល់អ្នកពាក់ព័ន្ធនានា ឲ្យបន្តជួយផ្សព្វផ្សាយ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ ជាមួយការផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ ដោយបណ្ដុះទម្លាប់ល្អ មានអនាម័យ មានសណ្ដាប់ធ្នាប់ ស្រឡាញ់ភាពស្អាត និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអនាម័យ និងសុខភាព៕

អត្ថបទទាក់ទង