រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សារលិខិតរំលែកទុក្ខរបស់រដ្ឋបាលស្រុកស្រែអំបិល ជូនចំពោះក្រុមគ្រួសារ លោក គ្រួច ប្រាជ្ញា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ខេត្តកោះកុង

  • 170
  • ដោយ Admin

ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាព លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១:៥៩ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។

ការទទួលមរណភាពរបស់ លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល គឺជាការបាត់បង់នូវសមាជិកក្នុងគ្រួសារ និងឪពុកជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ និងសាច់ញាតិ ហើយក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំមួយរូប ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនាពេលកន្លងមក។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោក គ្រួច ប្រាជ្ញ សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្ដរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង