រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកសម្ភារ និងថវិកា មនុស្សធម៌​ ចូលរួមរំលែកទុក្ខគ្រួសារសពយោធិន០១គ្រួសារ ឈ្មោះ ខៀវ សូសែន អាយុ៤០ឆ្នាំ ទទួលមរណៈភាពដោយរោគាពាធ បច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យ នៅវត្តជោត្តញ្ញាណ

  • 90
  • ដោយ Admin

សាខា កកក្រក ខេត្តកោះកុង ៖នៅថ្ងៃពុធ ១២អស្សុជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកសម្ភារ និងថវិកា មនុស្សធម៌​ ចូលរួមរំលែកទុក្ខគ្រួសារសពយោធិន០១គ្រួសារ ឈ្មោះ ខៀវ សូសែន អាយុ៤០ឆ្នាំ ទទួលមរណៈភាពដោយរោគាពាធ បច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យ នៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះ លោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបានបាត់បង មនុស្សជាទីស្រឡាញ់របស់ភរិយា និងកូនចៅ ទាំងអស់គ្នា និងសូមអោយអ្នកទាំងអស់កុំអស់សង្ឃឹមបន្តប្រកបរបរជីវិតចិញ្ចឹមប្រចាំថ្ងៃអោយបានកាន់តែប្រសើរតទៅថ្ងៃមុខ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះ​សមាជិក​ក្រុមគ្រួសារចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តនអនាម័យ និងតាមដានសុខភាពផ្ទាល់ខ្លួន អោយបានខ្ជាប់ខ្ជួនទៅតាមការណែនាំ​របស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ជាចុងក្រោយក្រុមការងារក៏បាន បួងសួងសូមអោយវិញ្ញាណក្ខ័ន្ធលោក បានទៅកាន់សុគតិភពតរៀងទៅ។

សម្ភារដែលសាខាចូលរួមរំលែកទុក្ខរួមមាន៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកាដែលសាខាចូលបុណ្យចំនួន១០ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង