រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដំណាំត្រសក់ទ្រើង

  • 91
  • ដោយ Admin

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដំណាំត្រសក់ទ្រើង។ ដោយដឹកនាំប្រជាពលរដ្ឋចំនួនពីរភូមិ មានភូមិប្រៃ និងភូមិជីត្រេះ ស្ថិតក្នុងឃុំអណ្តូងទឹក មកទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍របស់កសិករចំការបង្ហាញឈ្មោះ ឡឹង កៅ នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសារគរ ខេត្តកោះកុង។ ជាការយល់ឃើញជាក់ស្តែងក្នុងកម្មវិធីទស្សនៈកិច្ចសិក្សានេះ ប្រជាពលរដ្ឋពួកគាត់ មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ដោយមានការសួរនាំបន្ថែមច្រើន និងពេញចិត្តក្នុងការអនុវត្តដាំដុះតាមបែបបច្ចេកទេសថ្មីនេះ ដោយពួកគាត់ទទួលស្គាល់ថាពិតជាទទួលបានផលច្រើន និងមិនសូវប្រើកម្លាំងពលកម្មជាងការដាំពីមុនៗរបស់ពួកគាត់។ ក្នុងដំណើរទស្សនៈកិច្ចនេះមានប្រជាពលរដ្ឋចូលរួមប្រមាណ ២៤ នាក់ ស្រី ១០ នាក់។

អត្ថបទទាក់ទង