រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមដោយលោក ទូ សាវុធ អភិបាលខេត្តស្ដីទី

  • 129
  • ដោយ Admin

ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមដោយលោក ទូ សាវុធ អភិបាលខេត្តស្ដីទី លោកស្នងការនគរបាលខេត្ត លោកនាយករដ្ឋបាលស្ដីទី លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្តសរុបរួមចំនួន ៦៣ រូប ដែលបានចូលរួមក្នុងកិច្ចប្រជុំ ក្នុងនោះបានពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម :១-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
៣-របាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៤-របាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-បញ្ហាផ្សេងៗ៕

អត្ថបទទាក់ទង