លោក តូច សាវឿន ប្រធានការិយាល័យប្រៃសណីយ៍ បានចុះត្រួតពិនិត្យទីតាំងដែលអាជីវករបេីកសាខាធ្វេីអាជីវកម្មបម្រេីសេវាបញ្ញេីឆាប់រហ័សអន្តរជាតិ ០១ទីតាំង ឈ្មោះ ហួត រិទ្ធី អេចប្រេស (HRT Express) ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងចែកជូនលិខិត ប្រកាសរួមលេខ ៤៩៨ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងណែនាំដល់អាជីវករអញ្ជេីញមកមន្ទីរ ដេីម្បីបំពេញពាក្យស្នេីសុំបេីកអាជីវកម្មនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកោះកុង។


