រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកលក់ជាផ្លូវការ នៃគម្រោង Dara Sakor Stardeam Lake Tourism Town របស់​ក្រុមហ៊ុន​ UNION CITY DEVELOPMENT GROUP CO.,Ltd នៅក្នុងតំបន់តារាសាគរ​

  • 1.8ពាន់
  • ដោយ Admin

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកលក់ជាផ្លូវការ នៃគម្រោង Dara Sakor Stardeam Lake Tourism Town របស់​ក្រុមហ៊ុន​ UNION CITY DEVELOPMENT GROUP CO.,Ltd នៅក្នុងតំបន់តារាសាគរ​ ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោង Dara Sakor Stardeam Lake Tourism Town របស់​ក្រុមហ៊ុន​ UNION CITY DEVELOPMENT GROUP CO.,Ltd នៅក្នុងតំបន់តារាសាគរ ជាផលិតផលមួយក្នុងចំណោម ផលិតផលនានានៃស៊េរីតារាច័ន្ទ ក្នុងការអភិវឌ្ឍទីក្រុងតារាសាគរ និងជាសហគមន៍ភូមិគ្រឹះលក្ខណៈចម្រុះ ដែលបង្កើតឡើងដោយយកអេកូឡូស៊ី នៃមហាសមុទ្រ និងបឹងបៃតងជាកម្មវត្ថុ និងបានប្រកាន់ខ្ជាប់នូវគោលគំនិត"អេកូឡូសុី ការរស់នៅ ជីវិត" ហើយផ្ដល់ឱកាសឲ្យអតិថិជនសម្រេចក្តីសុបិន្ត និងស្វែងយល់ពីវិសមកាលទេសចរណ៍ល្អបំផុត និងកសាងឡើងប្រព័ន្ធថ្មីមួយដែលមានក្តីសុបិន្តថ្មី ទេសចរណ៍វប្បធម៌បែបថ្មី និងការរស់នៅបែបថ្មី នៅក្នុងទឹកដីស្រុកគីរីសាគរ នៅខេត្តកោះកុងរបស់យើង៕

អត្ថបទទាក់ទង