រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីរស់នៅជាមួយ មេរោគអេដស៍ជួបការលំបាក បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកោះកុង

  • 101
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង៖នៅថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីរស់នៅជាមួយ មេរោគអេដស៍ជួបការលំបាកចំនួន ១នាក់ ឈ្មោះ ព.ស.ណ អាយុ៣៦ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកោះកុង។

ក្នុងឱកាសនោះដែរ ក្រុមកាងារបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានអំពាវនាវដល់បងស្រី និងគ្រួសារ ត្រូវថែទាំសុខភាពឱ្យបានល្អ គោរពតាមវេជ្ជបញ្ជា ហូបថ្នាំប្រឆាំងមេរោគអោយបានទៀងទាត់ ជាពិសេសកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖
អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស សាប៊ូដុំ៤ដុំ ឃីត(មុង ភួយ កន្ទេល)១ឈុត អាវយឺត២ ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ ។

អត្ថបទទាក់ទង