រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចសហការជាមួយអង្គការ Save the Children និងអង្គការ iDE ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតភាពដំណាំស្វាយចន្ទី លក្ខណៈអាជីវកម្ម នៅស្រុកស្រែអំបិល

  • 89
  • ដោយ Admin

លោក សឹង លី អនុប្រធានទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកស្រែអំល និងលោក ង៉ែត ហុង មន្រ្តីការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានសហការជាមួយអង្គការ Save the Children និងអង្គការ iDE ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតភាពដំណាំស្វាយចន្ទី លក្ខណៈអាជីវកម្ម នៅស្រុកស្រែអំបិល។ ១. ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីផលិតភាពដំណាំស្វាយចន្ទី លក្ខណះអាជីវកម្ម មានអ្នកចូលរួមសរុប ១៦ នាក់ ស្រី ០៩ នាក់ ភូមិបាក់អង្រុត ឃុំដងពែង និងមានចូលរួមសរុប ១៧ នាក់ ស្រី ១១ នាក់ នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។ ២.ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ផលិតភាពដំណាំស្វាយចន្ទី លក្ខណៈអាជីវកម្ម មានអ្នកចូលរួមសរុប ១៩ នាក់ ស្រី ១០ នាក់ នៅភូមិសិលាម្នាង ឃុំបឹងព្រាវ និងមានអ្នកចូលរួមសរុប ១៦នាក់ ស្រី ១៥ នាក់ នៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

អត្ថបទទាក់ទង