រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានចុះអង្កេត និងតាមដានកសិករដែលបានចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំត្រសក់ទ្រើង នៅភូមិសុវណ្ណាបៃតង និងភូមិព្រលាន ឃុំកណ្តោល

  • 86
  • ដោយ Admin

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានចុះអង្កេត និងតាមដានកសិករដែលបានចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំត្រសក់ទ្រើង នៅភូមិសុវណ្ណាបៃតង និងភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ជាលទ្ធផលក្រុមការងារបានសម្ភាស៍ភូមិសុណ្ណាបៃតងចំនួន ១៧ គ្រួសារ និងភូមិព្រលាន ០១ គ្រួសារ បានពេញចិត្តក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានកំពុងយកបច្ចេកទេសមួយចំនួនទៅអនុវត្តការដាំដុះរបស់ខ្លួន។

អត្ថបទទាក់ទង