រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធលើសម្រង់ផលិតផលក្នុងខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ

  • 131
  • ដោយ Admin

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធលើសម្រង់ផលិតផលក្នុងខេត្តកោះកុង ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ ថ្នាក់ជាតិ។

លោកអភិបាលរងខេត្ត បានស្នើសុំអោយអាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការភូមិ១ផលិតផល១ ខេត្តកោះកុងធ្វើយ៉ាងណាជ្រើសរើសផលិតផលសក្តានុពលរបស់ខេត្ត ដើម្បីបញ្ចូលជាផលិតផលបឋមភូមិ១ ផលិតផល១ អោយបានសមស្របទៅនឹងគោលការណ៍ណែនាំ និងសក្តានុពលខ្ពស់ទាំងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ចំនួន ១២-២០ មុខលើវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃ និងសេវាកម្មសម្រាប់រាប់បញ្ចូលជាផលិតផលបឋមភូមិ១ផលិតផល១។ លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថាកម្មវិធីនេះគឺជាឳកាសមួយដែលខេត្តរបស់យើងអាចដាក់បង្ហាញផលិតផលក្នុងខេត្តសម្រាប់ផ្សព្វផ្សាយទីផ្សារក្នុងស្រុក និងត្រូវពង្រឹងសមត្ថភាពសហគមន៍ សិប្បករ និងសហគ្រាសខ្នាតតូច និងមធ្យមរបស់ខេត្តទាំងការផលិត គុណភាព ស្តង់ដារ និងប្រកួតប្រជែងលើទីផ្សារក្នុងស្រុក និងអាចមានឳកាសក្នុងការលក់ចេញលើទីផ្សារបរទេស។

អត្ថបទទាក់ទង